Mark 9

1ព្រះអង្គមានបន្ទូល​ទៅ​គេ​ទៀត​ថា៖ ​«ខ្ញុំ​ប្រាប់អ្នករាល់គ្នា​ជា​ប្រាកដថា​អ្នក​ខ្លះ​កំពុង​ឈរនៅទីនេះនឹងមិនស្លាប់ទេលុះត្រា​បាន​ឃើញនគរព្រះជាម្ចាស់មកប្រកប​ដោយ​អំណាច»។

សិរីរុងរឿងរបស់ព្រះយេស៊ូ

2ប្រាំមួយថ្ងៃក្រោយមក​ព្រះ​យេស៊ូនាំ​លោក​ពេត្រុស​លោក​យ៉ាកុបនិង​លោក​យ៉ូហានទៅដាច់ដោយឡែក​ពី​គេឡើងលើភ្នំមួយខ្ពស់ហើយ​ព្រះអង្គ​ទៅ​ជា​មាន​រូបរាង​ប្លែកនៅចំពោះមុខពួកគេ 3អាវ​របស់​ព្រះអង្គ​ប្រែ​ជា​ភ្លឺចាំងគ្មានអ្នកបោកគក់ណានៅផែនដីនេះអាច​ធ្វើ​ឲ្យ​ដូច្នោះបានឡើយ 4ហើយលោក​អេលីយ៉ា
«លោក​អេលីយ៉ា​»​ ជា​អ្នក​នាំ​ព្រះ​បន្ទូល​ជនជាតិ​ហេព្រើរ​ ដែល​ជនជាតិ​យូដា​បាន​សង្ឃឹម​ថា​ លោក​នឹង​ត្រលប់​មក​រៀបចំ​ផ្លូវ​របស់​ព្រះមែស៊ី​ (ម៉ាថា​ ៤:៥-៦​)​។​ មាន​នៅ​ក្នុង ៩:៥,១១,១២,១៣​ ដែរ​។​
និង​លោក​ម៉ូសេ​បាន​លេចមក​ឲ្យ​ពួកគេឃើញ​ពួក​លោក​ទាំងពីរ​កំពុង​និយាយ​នឹង​ព្រះ​យេស៊ូ
5លោកពេត្រុសទូល​ទៅ​ព្រះអង្គថា៖ ​«លោក​គ្រូជាការល្អណាស់​ដែល​យើង​បាន​នៅទីនេះ​សូម​ឲ្យ​យើង​ធ្វើរោងបី​ទៅ​គឺ​មួយ​សម្រាប់​លោកមួយ​សម្រាប់​លោក​ម៉ូសេនិងមួយ​ទៀត​សម្រាប់​លោក​អេលីយ៉ា» 6ដ្បិតគាត់​មិនដឹងថា​ត្រូវ​និយាយអ្វីទេព្រោះពួកគេភ័យខ្លាចយ៉ាងខ្លាំង 7នោះមាន​ពពក​លេច​មកគ្របបាំង​ពួក​លោកនិងមានសំឡេងចេញពីពពកមក​ថា៖ ​«នេះជាបុត្រ​ជា​ទីស្រលាញ់​របស់​យើង​ចូរ​ស្ដាប់​តាម​ព្រះអង្គចុះ
«នោះ​ជា​បុត្រ​...​តាម​ព្រះអង្គ​ចុះ​»​ សូម​មើល​ ទំនុក​ ២:៧​ លោកុ​ ២២:២​ និង​ ទុតិ​ ១៨:១៥​។​
»
8ភ្លាមនោះពួកគេមើលជុំវិញ​ខ្លួន​ហើយមិន​បាន​ឃើញអ្នកណាសោះក្រៅពី​ព្រះ​យេស៊ូមួយ​អង្គ​គត់​ដែល​នៅជាមួយពួកគេ 9ហើយពេល​ពួកគេ​កំពុង​ចុះពីភ្នំមក​វិញ​ព្រះអង្គ​បង្គាប់ពួកគេមិន​ឲ្យ​និយាយប្រាប់​អ្នកណា​ម្នាក់​អំពី​អ្វី​ដែល​ពួកគេ​បាន​ឃើញឡើយលើកលែងតែនៅពេលកូនមនុស្ស
«​កូន​មនុស្ស​»​ គឺ​ជា​ឈ្មោះ​ដែល​ប្រើ​សម្រាប់​ព្រះ​យេស៊ូ​តែ​មួយ​អង្គ​គត់​នៅក្នុង​គម្ពីរ​សញ្ញា​ថ្មី​។​ មាន​នៅ​ក្នុង ៩:១២​,៣១​ដែរ​។​
រស់ពីស្លាប់ឡើងវិញ
10ពួកគេបាន​រក្សា​ព្រះ​បន្ទូលនោះទុកក្នុងចិត្ដ​និង​សួរ​ដេញដោលគ្នា​ថា​តើ​ការរស់ពីស្លាប់ឡើងវិញ​មាន​ន័យយ៉ាងដូចម្ដេច? 11ហើយពួកគេ​ទូល​សួរព្រះអង្គថា៖ ​«តើ​ហេតុអ្វី​បានជា​ពួក​គ្រូវិន័យនិយាយថា​លោក​អេលីយ៉ាចាំបាច់​ត្រូវ​មកមុនដូច្នេះ 12ព្រះអង្គមានបន្ទូល​តប​ទៅ​គេថា៖ ​«លោក​អេលីយ៉ាមកមុនមែន​ដើម្បី​ស្ដារ​អ្វីៗ​ទាំងអស់ឡើងវិញ​មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​សេចក្ដីចែងទុកអំពីកូនមនុស្សថា​លោក​ត្រូវតែ​រង​ទុក្ខលំបាក​ជាច្រើន​និង​ត្រូវ​គេ​ជំទាស់​ផង 13ប៉ុន្ដែខ្ញុំ​ប្រាប់អ្នករាល់គ្នាថា​លោក​អេលីយ៉ា​បាន​មករួចហើយតែ​ពួកគេ​បាន​ប្រព្រឹត្ដ​ចំពោះ​លោកតាម​អំពើ​ចិត្ដដូចដែល​មាន​ចែង​ទុក​អំពីលោកស្រាប់»។

ព្រះយេស៊ូបណ្ដេញវិញ្ញាណអាក្រក់ចេញពីក្មេងប្រុសម្នាក់

14ពេល​មកដល់​ពួក​សិស្សវិញ​នោះ​ក៏ឃើញមនុស្សកុះករនិង​ពួក​គ្រូវិន័យព័ទ្ធជុំវិញ​ពួក​សិស្ស​កំពុង​សួរ​ដេញដោលពួកគេ 15ពេលបណ្ដាជនឃើញព្រះអង្គភ្លាមក៏អស្ចារ្យ​ក្នុងចិត្ដ​យ៉ាងខ្លាំងទាំងរត់ទៅទទួលព្រះអង្គ 16ព្រះអង្គសួរពួកគេថា៖ ​«តើ​អ្នករាល់គ្នា​កំពុង​សួរ​ដេញដោលគ្នា​អំពី​អ្វី 17នោះមនុស្សម្នាក់នៅក្នុងចំណោមបណ្ដាជន​បាន​ឆ្លើយ​នឹង​ព្រះអង្គថា៖ ​«លោកគ្រូអើយ! ​ខ្ញុំ​បាន​នាំកូនប្រុសខ្ញុំមករកលោក​ព្រោះ​វា​មានវិញ្ញាណ
«​វិញ្ញាណ​គ​»​ គឺ​ជា​វិញ្ញាណ​អាក្រក់​ ដែល​ធ្វើ​ឲ្យ​មនុស្ស​គ​។​ មាន​នៅ​ក្នុង ៩:១៧ ដែរ​។​
ចូល
18ហើយនៅពេលណា​វា​ចូលកូនខ្ញុំ​ម្ដងៗ​វា​ផ្ដួលកូនខ្ញុំចុះ​ធ្វើ​ឲ្យ​បែកពពុះមាត់សង្កៀតធ្មេញនិងរឹង​ខ្លួន​ក្រញង់​ខ្ញុំ​បាន​សុំ​ឲ្យ​ពួក​សិស្សលោកបណ្ដេញវាចេញ
«បណ្ដេញ​...​ចេញ​»​ ជា​ការ​បណ្តេញ​អារក្ស​ឲ្យ​ចេញ​ដោយ​បញ្ជា​ឲ្យ​វា​ចេញ​ពី​មនុស្ស​ដែល​វា​សណ្ឋិត​ (​សូម​មើល​ ១:២៥​-២៦​)​។​ មាន​នៅ​ក្នុង ៩:៣៨ ដែរ​។​
ប៉ុន្ដែ​ពួកគេ​មិនអាច​ធ្វើ​បាន
19ព្រះអង្គមានបន្ទូលតប​ទៅ​គេថា៖ ​«តំណ​មនុស្ស​គ្មាន​ជំនឿអើយ! ​តើ​ឲ្យ​ខ្ញុំ​នៅជាមួយអ្នករាល់គ្នាដល់ពេលណា? ​តើ​ឲ្យ​ខ្ញុំ​ទ្រាំ​នឹង​អ្នករាល់គ្នាដល់ពេលណា? ​ចូរ​នាំក្មេងនោះមកខ្ញុំ 20គេក៏នាំក្មេងមកព្រះអង្គហើយ​ពេល​វិញ្ញាណនោះឃើញព្រះអង្គភ្លាមក៏​ធ្វើ​ឲ្យ​ក្មេងនោះប្រកាច់ដួលននៀលលើដីនិងបែកពពុះមាត់ផង 21ព្រះអង្គសួរ​ទៅ​ឪពុកក្មេងនោះថា៖ ​«តើ​ការ​នេះ​បាន​កើតឡើង​ចំពោះ​ក្មេងនេះតាំងពីពេលណាមក?» ​គាត់​ទូលថា៖ ​«តាំងពីតូច​មក​ម៉្លេះ 22វិញ្ញាណនោះ​តែងតែ​ធ្វើ​ឲ្យ​កូនខ្ញុំដួលទៅក្នុងភ្លើងនិង​ធ្លាក់​ទៅ​ក្នុងទឹកដើម្បីសម្លាប់វាតែបើ​លោក​អាច​ជួយ​បាន​សូម​អាណិតមេត្ដាជួយយើងផង» 23ព្រះយេស៊ូមានបន្ទូល​ទៅ​គាត់ថា៖ ​«ប្រសិនបើអាច​ឬ? ​គ្រប់​ការ​ទាំងអស់​នឹង​បាន​សម្រេច​សម្រាប់​អ្នកជឿ» 24ភ្លាមនោះឪពុកក្មេង​បាន​និយាយ​ទាំង​ទ្រហោយំថា៖ ​«ខ្ញុំ​ជឿហើយ​សូម​ជួយភាពគ្មានជំនឿ​របស់​ខ្ញុំផង» 25ដោយឃើញបណ្ដាជន​កំពុងតែ​រត់​មក​ជួបជុំ​គ្នា​ព្រះ​យេស៊ូមានបន្ទូលបន្ទោសវិញ្ញាណអាក្រក់
«​វិញ្ញាណ​អាក្រក់​»​ ជា​វិញ្ញាណ​អាច​ចូល​មនុស្ស​បាន​។​ គេ​ហៅ​វា​ថា​ ​«​អាក្រក់​»​ ព្រោះ​វា​ធ្វើ​ឲ្យ​រូប​កាយ​មាន​ភាព​ច្របូក​ច្របល់​ ឬ​មាន​សកម្ម​ភាព​ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ​ ធ្វើ​ឲ្យ​ពួកគេ​មិន​អាច​ចូល​រួម​ក្នុង​ការ​ថ្វាយ​បង្គំ​ជា​សាធារណ:​ រហូត​ទាល់​តែ​ភាព​មិន​បរិសុទ្ធ​របស់​ពួកគេ​ ត្រូវ​បាន​ដក​ចេញ​។​
ថា៖ ​«វិញ្ញាណថ្លង់យើងបង្គាប់ឯងចេញពីក្មេងនេះទៅហើយកុំចូលក្មេងនេះទៀត»
26វាក៏​ស្រែកឡើងហើយ​ធ្វើ​ឲ្យ​ក្មេង​នោះ​ប្រកាច់យ៉ាងខ្លាំងរួចក៏ចេញទៅ​ក្មេង​នោះ​ដូចជា​មនុស្ស​ស្លាប់ដូច្នេះ​បានជា​មនុស្ស​ជាច្រើននិយាយថា​ក្មេង​នោះ​ស្លាប់ហើយ 27តែព្រះ​យេស៊ូ​បាន​ចាប់ដៃក្មេងនោះឲ្យក្រោកឈរឡើងហើយ​វា​ក៏ឈរឡើង 28ព្រះអង្គក៏​យាង​ចូលទៅក្នុងផ្ទះមួយ​ហើយ​ពួក​សិស្សព្រះអង្គ​បាន​សួរព្រះអង្គដោយឡែកថា៖ ​«ហេតុអ្វី​ពួក​យើងមិនអាចបណ្ដេញវិញ្ញាណនោះ​ឲ្យ​ចេញបាន 29ព្រះអង្គមានបន្ទូល​ទៅ​ពួកគេថា៖ ​«គ្មាន​អ្វី​អាចបណ្ដេញ​វិញ្ញាណ​ប្រភេទនេះបានទេលើកលែងតែតាមរយៈការអធិស្ឋាន»។

ព្រះយេស៊ូប្រាប់ឲ្យដឹងជាមុនម្តងទៀតអំពីការសោយទិវង្គតនិងការរស់ឡើងវិញរបស់ព្រះអង្គ

30ពួកគេ​ធ្វើដំណើរចាកចេញពីទីនោះឆ្លងកាត់​ស្រុក​កាលីឡេប៉ុន្ដែ​ព្រះអង្គ​មិនចង់​ឲ្យ​អ្នកណាម្នាក់ដឹងទេ 31ដ្បិតព្រះអង្គ​បាន​បង្រៀនសិស្សព្រះអង្គ​ដោយ​មានបន្ទូល​ទៅ​គេថា៖ ​«កូនមនុស្ស​ត្រូវ​បាន​បញ្ជូនទៅក្នុងដៃមនុស្សហើយ​ពួកគេ​នឹង​សម្លាប់លោកលុះ​គេ​បាន​សម្លាប់ហើយបីថ្ងៃក្រោយ​លោក​នឹង​រស់ឡើងវិញ» 32ប៉ុន្ដែពួកគេមិនយល់​ព្រះ​បន្ទូលនេះទេ​ហើយ​ក៏​មិន​ហ៊ានសួរព្រះអង្គ​ដែរ។

អ្នកធំជាងគេនៅក្នុងនគរព្រះជាម្ចាស់

33ពួកគេ​ក៏មកដល់​ក្រុង​កាពើណិមហើយនៅពេល​ចូល​ទៅ​ក្នុងផ្ទះ​ព្រះអង្គ​បាន​សួរពួកគេថា៖ ​«តើ​អ្នករាល់គ្នា​សួរ​ដេញដោលគ្នានៅតាមផ្លូវ​អំពី​អ្វី 34ប៉ុន្ដែពួកគេ​នៅ​ស្ងៀមព្រោះ​ពួកគេ​សួរ​ដេញដោលគ្នាទៅវិញទៅមកនៅតាមផ្លូវ​ថា​តើអ្នកណាធំជាងគេ 35ព្រះអង្គក៏​អង្គុយចុះហើយហៅ​សាវក​ទាំង​ដប់ពីរមកនិងមានបន្ទូល​ទៅ​គេថា៖ ​«ប្រសិនបើអ្នកណាចង់ធ្វើជាទីមួយ​អ្នក​នោះ​ត្រូវ​ជា​អ្នក​នៅ​ចុងក្រោយគេបង្អស់ហើយ​ជា​អ្នកបម្រើ​គេ​គ្រប់គ្នា» 36ព្រះអង្គក៏យកក្មេងតូចម្នាក់មកដាក់នៅកណ្ដាលពួកគេរួចលើកពក្មេងនោះ​និង​មានបន្ទូល​ទៅ​គេថា 37«អ្នកណាដែលទទួលក្មេងតូចម្នាក់ដូច​ក្មេង​នេះ​ក្នុងឈ្មោះខ្ញុំ​នោះ​គឺ​ទទួលខ្ញុំហើយអ្នកណាទទួលខ្ញុំ​នោះ​មិនមែនទទួល​តែ​ខ្ញុំទេគឺ​ទទួល​ព្រះអង្គ​ដែល​បាន​ចាត់ខ្ញុំឲ្យមកដែរ»។

ការ​ប្រើព្រះ​នាម​ព្រះ​យេស៊ូ​​

38លោក​យ៉ូហានទូល​ឆ្លើយ​ទៅ​ព្រះអង្គថា៖ ​«លោក​គ្រូ​យើង​បាន​ឃើញមនុស្សម្នាក់
«​មនុស្ស​ម្នាក់​»​ ឯកសារ​ដើម​ខ្លះ​បន្ថែម​ថា​ «អ្នក​នោះ​មិន​នៅ​ក្នុង​ក្រុម​ជាមួយ​យើង​ទេ​»​។​
​កំពុង​បណ្ដេញអារក្សក្នុងនាម​របស់​លោកហើយ​យើង​បាន​ឃាត់គាត់ព្រោះ​គាត់​មិនមកតាមយើង»
39តែព្រះ​យេស៊ូមានបន្ទូលថា៖ ​«កុំឃាត់គាត់អីដ្បិតគ្មាន​អ្នកណា​ម្នាក់អាចធ្វើកិច្ចការដ៏មានអំណាចក្នុងនាមខ្ញុំហើយនិយាយអាក្រក់​ពី​ខ្ញុំភ្លាមៗបានឡើយ 40ដ្បិតអ្នកណាមិនប្រឆាំងយើងអ្នក​នោះ​នៅខាងយើងហើយ 41បើអ្នកណាយកទឹក​មួយ​កែវ​ឲ្យ​អ្នកផឹកក្នុងនាមខ្ញុំ​និង​ព្រោះតែអ្នកជា​របស់​ព្រះ​គ្រិស្ដ​ខ្ញុំ​ប្រាប់អ្នក​ជា​ប្រាកដថា​អ្នកនោះ​នឹង​មិនបាត់រង្វាន់ឡើយ 42ប៉ុន្ដែបើ​អ្នកណា​ធ្វើ​ឲ្យ​អ្នក​តូចតាចម្នាក់​ក្នុងចំណោម​អ្នក​ជឿខ្ញុំទាំងនេះជំពប់ដួលស៊ូ​ឲ្យ​អ្នកនោះចងនឹងត្បាល់ថ្ម​ដែល​កិន​ដោយ​សត្វ​លា​ហើយ​ឲ្យ​គេ​ទម្លាក់ក្នុងសមុទ្រ​នោះ​ប្រសើរជាង 43ហើយបើដៃអ្នក​បណ្ដាល​ឲ្យ​អ្នកប្រព្រឹត្ដបាប​ចូរ​កាត់វា​ចោល​ទៅ​ស៊ូ​ឲ្យ​អ្នកចូលទៅក្នុងជីវិត​ទាំង​ពិការប្រសើរជាងមានដៃទាំងពីរ​តែ​ត្រូវ​ធ្លាក់ទៅក្នុងស្ថាននរក​ដែល​មាន​ភ្លើងមិនចេះរលត់ 44[ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ចេះ​ងាប់​និង​ភ្លើង​ដែល​ឆេះ​មិន​រលត់​]
[ជា​​កន្លែង​​...​​មិន​រលត់​] ឯកសារ​ដើម​ខ្លះ​ពុំ​មាន​ ខ៤៤​ នេះ​ទេ​។​
45ហើយបើជើងអ្នក​បណ្ដាល​ឲ្យ​អ្នកប្រព្រឹត្ដបាប​ចូរ​កាត់វា​ចោល​ទៅ​ស៊ូ​ឲ្យ​អ្នកចូលទៅក្នុងជីវិត​ទាំង​ពិការប្រសើរជាងមានជើងទាំងពីរ​តែ​ត្រូវ​បោះ​ចូល​ទៅក្នុងស្ថាននរក 46[ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ចេះ​ងាប់​និង​ភ្លើង​ដែល​ឆេះ​មិន​រលត់
[ជា​កន្លែង​...មិន​រលត់​] ឯកសារ​ដើម​ខ្លះ​ពុំ​មាន​ ខ៤៦​ នេះ​ទេ​។​
​]
47បើភ្នែក​ខាង​ណា​មួយ​របស់​អ្នក​បណ្ដាល​ឲ្យ​អ្នកប្រព្រឹត្ដបាប​ចូរ​ខ្វេះវា​ចោល​ទៅ​ស៊ូ​ឲ្យ​អ្នកចូលទៅក្នុងនគរព្រះជាម្ចាស់​មាន​ភ្នែកតែម្ខាងប្រសើរជាងមានភ្នែកមួយគូ​ប៉ុន្ដែ​ត្រូវ​បោះ​ចូល​ទៅក្នុងស្ថាននរក 48[ជា​កន្លែងដែល​មាន​ដង្កូវមិន​ចេះ​ងាប់និងភ្លើង​ដែល​ឆេះ​មិនរលត់​]
[​ជា​កន្លែង​​...​មិន​​រលត់​​​]​ ឯកសារ​ដើម​ខ្លះ​ពុំ​មាន​ ខ៤៦​ នេះ​ទេ​។​
49ព្រោះមនុស្ស​គ្រប់គ្នា​នឹង​ប្រៃ
«​ប្រៃ​»​ យញ្ញ​បូជា​ត្រូវ​បាន​ធ្វើ​ឲ្យ​បរិសុទ្ធ​ដោយសារ​អំបិល​ (​សូម​មើល​ លេវី ​២:១៣​)​។​
​ដោយសារ​ភ្លើង
50អំបិលល្អ​ទេ​ប៉ុន្ដែបើអំបិល​បាត់​ជាតិ​ប្រៃ​តើ​នឹង​យក​អ្វី​មក​ធ្វើ​ឲ្យ​ប្រៃ​វិញ​បាន? ​ចូរ​អ្នករាល់គ្នា​មានអំបិលនៅក្នុងខ្លួននិង​នៅ​ជាមួយគ្នា​ដោយ​សុខសាន្ដចុះ»។
Copyright information for KhmKCB